តេីនេះជាការបង្ហាញសាច់ដុំឬយ៉ាងណា ខណ:ពេលនេះ នាវាចម្បាំងមកពីប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់បាននិងកំពង់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា នៅក្នុងនិងដែនសមុទ្រនៃមជ្ឈិមបូព៌ា នៅក្នុងសប្តាហ៍នេះ ខណៈ ពេលដែល សម្ព័ន្ធភាព ទាំង បី មកបង្ហាញ ពី ភាព ខ្លាំង រៀងៗ ខ្លួន ក្នុង តំបន់ សមុទ្រ ដែលកំពុង មាន ការ ប្រែប្រួល ។ នេះ បើ យោងតាម របាយការណ៍ ក្នុង ប្រព័ន្ធ ផ្សព្វផ្សាយរបស់ រដ្ឋ និងសារព័ត៌មាន CNN បានចុះផ្សាយនៅពេលថ្មីៗកន្លងទៅនេះ
សូមបញ្ជាក់ដែលថា ចំពោះការហ្វឹកហាត់រួមគ្នានេះ គឺបានធ្វេីឡេីងនៅជិតឈូងសមុទ្រអូម៉ង់ តែម្តង ដែលមាននាវាជាង 20 មកពីប្រទេសទាំងបី ផ្សេងគ្នា ហេីយនៅពេលថ្មីៗនេះ ក៏មានការចេញជា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់ចិនបាននិយាយថា គេមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយបន្លឺសំឡេងក្នុងភាសាស្រដៀងគ្នាពីអ៊ីរ៉ង់ និងរុស្ស៊ី។
ក្នុងឱកាសនោះចំពោះកងទ័ពជើងទឹករបស់ប្រទេសចិន គឺបានបញ្ជូននាវាពិឃាតមីស៊ីលជ្រមុជទឹក និងនាវាចម្បាំងមីស៊ីលជ្រមុជទឹក ដើម្បីចូលរួមក្នុងសមប្រយុទ្ធនេះ រុស្ស៊ីបញ្ជូននាវា Corvette Varak ពីកងនាវាប៉ាស៊ីហ្វិករបស់ខ្លួន ហើយអ៊ីរ៉ង់បាននាំយកនាវាចំរុះជាច្រើនប្រភេទ រួមទាំងនាវាចម្បាំង និងកប៉ាល់វាយប្រហាររហ័ស នេះ បើ តាម របាយការណ៍ របស់ ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋ និង សារព័ត៌មាន CNN
សូមរំលឹកផងដែលថា នៅក្នុងវគ្គបណ្តុះបណ្តាលរួមគ្នានេះគឺគ្រោងនឹងបន្តរហូតដល់ថ្ងៃសុក្រ នេះបេីយោងតាមការចុះផ្សារបស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍នៅពេលថ្មីៗនេះថា កសររួមគ្នានេះវាគឺជាសមប្រយុទ្ធលើកទី6ចាប់តាំងពីឆ្នាំ 2018 មក ប៉ុន្តែ វា ស្រប ពេល ដែល មាន ភាព ចលាចល បំផុត ដែល តំបន់ នេះ មិនធ្លាប់ ឃើញ ក្នុង រយៈពេល 6 ឆ្នាំ កន្លង មក ទីភ្នាក់ងារ ព័ត៌មាន ផ្លូវការ របស់ សាធារណរដ្ឋ អ៊ីស្លាម អ៊ីរ៉ង់ បាន និយាយ ថា៖
ដោយ សំដៅ ទៅ លើ សង្គ្រាម អ៊ីស្រាអែល និង ក្រុម ហាម៉ាស់ នៅ តំបន់ ហ្គាហ្សា ថា ៖ ការសមប្រយុទ្ធ កើត ឡើង នៅ ពេល ដែល មាន ភាព តានតឹង កើនឡើង ក្នុង តំបន់នេះ បាន គំរាម កំហែង ដល់ ជម្លោះ ក្នុង តំបន់ កាន់តែ ធំឡើង ។
ហេីយនៅពេលកន្លងទៅជម្លោះនៅហ្គាហ្សាបានរីករាលដាលដល់ដែនទឹកអន្តរជាតិនៅសមុទ្រក្រហម និងឈូងសមុទ្រអាដែន ក្រុមឧទ្ទាម Houthi បានជំនួយដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើនាវាយោធា និងពាណិជ្ជកម្មអន្តរជាតិ។
ចំពោះប្រទេសអ៊ីរ៉ង លោកឧត្តមនាវីទោអ៊ីរ៉ង់ Amrallah Nosari បាននិយាយថា សមប្រយុទ្ធនេះគ្របដណ្តប់លើផ្ទៃសមុទ្រ ១៧,០០០ គីឡូម៉ែត្រការ៉េ (៦,៥០០ ម៉ាយការ៉េ) នៅក្នុងតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ពិភពលោក តំបន់នេះមានច្រកយុទ្ធសាស្ត្រចំនួនបីក្នុងចំណោមច្រកសមុទ្រយុទ្ធសាស្ត្រទាំងប្រាំរបស់ពិភពលោក ដែលមានទីតាំងនៅតំបន់ភាគខាងជើងមហាសមុទ្រឥណ្ឌា វាជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ថាមពល និងចរាចរណ៍ពាណិជ្ជកម្មសកលលោក Nosari ត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។
ហេីយបេីយេីងក្រឡេកមកមេីលអំពីរបាយការណ៍របស់អ៊ីរ៉ង់វិញក៏បានកត់សម្គាល់ផងដែរថា កងទ័ពជើងទឹករបស់ប្រទេសខ្លួនគឺកំពុងណែនាំនាវាថ្មី សម្រាប់ការហ្វឹកហាត់នៅឆ្នាំនេះវាត្រូវបានគេត្រៀមខ្លួនជាស្រេចសម្រាប់បេសកកម្មពង្រីកមហាសមុទ្រ និងបំពាក់ដោយអាវុធទំនើបដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុកទោះបី ជាគេមិនបានបញ្ជាក់ថាអាវុធទាំងនោះគឺជាអ្វី
អ៊ីរ៉ង់ ជា អ្នក ជំនួយសំខាន់របស់ក្រុមហាម៉ាសនៅហ្គាហ្សា និង ក្រុម ឧទ្ទាម Houthi ដែលរូមមានសព្វាវុធ និង ឧបករណ៍ ជាច្រើនដែលក្រុមទាំងពីរប្រើត្រូវបានគេជឿថាបានមកពីទីក្រុង តេអេរ៉ង់។