Walmart រង្គោះរង្គើបល្ល័ង្ករបស់ Google ជាមួយនឹង Genarative AI Search ជំនាន់ថ្មី ស្វែងរកអ្វីៗលើអិនធើណែត ត្រឹមតែ១ឃ្លិក ។ Walmart គឺជាក្រុមហ៊ុនលំដាប់យក្សមួយដ៏ធំ ដែលកំពុងបង្កើតការភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់នៅ Generative AI Search ដែលនឹងផ្លាស់ប្តូរមុខមាត់នៃការស្វែងរកអ្វីៗតាមអ៊ីនធឺណិតបានទាំងស្រុង!
តើអ្វីទៅជា Generative AI Search?
ឧទាហរណ៍ អ្នកចង់រៀបចំពិធីខួបកំណើតមួយ ហើយអ្នកធ្វើការស្វែងរកពីរបៀបធ្វើខួបកំនើត ដោយឡែកពីគ្នានៅលើ Google អ្នកអាចប្រើការស្វែងរក AI ជំនាន់ថ្មីរបស់ Walmart គ្រាន់តែវាយបញ្ចូល "កម្មវិធីខួបកំណើត" នោះវានឹងបង្ហាញជូនអ្នកនូវអ្វីដែលយើងត្រូវការសំខាន់ៗ ទាំងគំនិតតុបតែង និងអ្វីៗជាច្រើនទៀតនៅកន្លែងតែមួយ!
ហេតុអ្វីបានជាបច្ចេកវិទ្យានេះគួរឱ្យខ្លាចចំពោះ Google?
សព្វថ្ងៃនេះ មនុស្សជាច្រើនប្រើប្រាស់ Google ជាម៉ាស៊ីនស្វែងរកចម្បងរបស់អ្នកទូទៅ ប៉ុន្តែការស្វែងរក AI Generative របស់ Walmart ផ្តល់នូវបទពិសោធន៍កាន់តែលឿន ងាយស្រួល និងពាក់ព័ន្ធគ្នាជាងមុនសម្រាប់អ្នកប្រើប្រាស់។
យកពាក្យស្រមៃថា ជំនួសឱ្យពាក្យថាការស្វែងរក
ឧទាហរណ៍ ការស្វែងរក "ស្បែកជើងរត់" អ្នកអាចប្រាប់ Generative AI Search ថាអ្នកចង់បានស្បែកជើងរត់សម្រាប់អ្នករត់ថ្មីដែលមានទម្ងន់ស្រាល និងអាចដកដង្ហើមបានស្រួល ប្រព័ន្ធនឹងជ្រើសរើសស្បែកជើងដែលត្រូវនឹងតម្រូវការរបស់អ្នក ហើយផ្តល់ជូនអ្នកភ្លាមៗក្នុងពេលតែមួយ
ជំនួសឱ្យការស្វែងរក "រូបមន្ត" អ្នកអាចប្រាប់ Generative AI Search ថាអ្នកចង់ចំអិនអាហារស្អាត និងងាយស្រួលដែលចំណាយពេលមិនលើសពី ៣០ នាទី។ ប្រព័ន្ធនឹងណែនាំរូបមន្តដែលមានគ្រឿងផ្សំ និងការណែនាំលម្អិត Walmart មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលអភិវឌ្ឍបច្ចេកវិទ្យានេះទេ Amazon, Instacart និង Shopify សុទ្ធតែមាន AI Search ផ្ទាល់ខ្លួន តើអនាគតរបស់ Search Engine នឹងទៅជាយ៉ាងណា?អ្នកប្រើប្រាស់ប្រហែលជាលែងត្រូវការប្រើ Google Search ទៀតហើយ អ្នកលក់ផលិតផលលើអនឡាញនឹងក្លាយជាអ្នកគ្រប់គ្រងបទពិសោធន៍ស្វែងរករបស់អតិថិជន។ គំរូអាជីវកម្មរបស់ Google ប្រហែលជាត្រូវការផ្លាស់ប្តូរ
តើ Google ឆ្លើយតបយ៉ាងដូចម្តេច?
Google ក៏កំពុងបង្កើត Generative AI Search ផ្ទាល់ខ្លួនផងដែរ រួមទាំងឧបករណ៍ AI ផ្សេងទៀតសម្រាប់អាជីវកម្មផងដែរ
សេចក្តីសន្និដ្ឋាន
បច្ចេកវិទ្យា AI Search ជំនាន់ថ្មីកំពុងផ្លាស់ប្តូរមុខមាត់នៃការទិញទំនិញអនឡាញ ដូចជា Google អាចនឹងប្រឈមមុខនឹងគូប្រជែងខ្លាំង តើអនាគតរបស់ Search Engine នឹងទៅជាយ៉ាងណា?តោះរង់ចាំមើលទាំងអស់គ្នា។
ប្រភពពីរ : CNBC