Sponsored

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងនគរបាលជាតិ ឈរជើងតំបន់ការពារព្រំដែនកម្ពុជា-ថៃ


នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

អំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ របស់ក្រសួងមហាផ្ទៃ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត និងលោកជំទាវ បានប្រគល់ជូន នាឱកាសនោះរួមមាន ៖

  • ១. គណៈបញ្ជាការ ១៨៧ ថវិកា ២០លានរៀល អង្ករ ១៧តោន មី ១៧កេសធំ ត្រីខកំប៉ុង ១៧កេសធំ និងកងកម្លាំង ចំនួន ១៧នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ២. ទីបញ្ជាការភូមិភាគទី៤ ថវិកា ២០លានរៀល អង្ករ ១៦តោន មី ១៦កេសធំ ត្រីខកំប៉ុង ១៦កេសធំ និងកងកម្លាំង ចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ៣. វរសេនាតូច លេខ១០៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ២៣៣នាក់ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ៤. វរសេនាតូច លេខ៧៩៣ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ២២៩នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ៥. វរសេនាតូច លេខ៧៩៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ២២៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ៦. វរសេនាតូចអន្តរាគមន៍ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ២២៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ៧. វរសេនាតូច លេខ៩០៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ១៣២នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ៨. វរសេនាតូច លេខ៧០២ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ១៣២នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ៩. នគរបាលបេតិកភណ្ឌ ថវិកា ៤លានរៀល អង្ករ ៥តោន មី ៥កេសធំ ត្រីខកំប៉ុង ៥កេសធំ និងកងកម្លាំង ចំនួន ៤៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ១០. នគរបាលទេសចរណ៍ ថវិកា ២លានរៀល អង្ករ ២តោន មី ២កេសធំ ត្រីខកំប៉ុង ២កេសធំ និងកងកម្លាំង ចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ១១. សិក្ខាកាម (៣គោលដៅ) សរុបចំនួន ១៨០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល
  • ១២. ក្រុមគ្រូពេទ្យ ចំនួន ១៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល។


ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ក៏បានឧបត្ថម្ភថវិកាបន្ថែមពីលើអំណោយរបស់ក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖

  • ១. ទីបញ្ជាការភូមិភាគទី៤ ថវិកាបន្ថែម ចំនួន ៨៥លានរៀល
  • ២. វរសេនាតូច លេខ១០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល
  • ៣. វរសេនាតូច លេខ៩៧៣ ថវិកាបន្ថែម ចំនួន ៥លានរៀល
  • ៤. វរសេនាតូច លេខ៩៧៥ ថវិកាបន្ថែម ចំនួន ៥លានរៀល
  • ៥. វរសេនាតូចអន្តរាគមន៍ ថវិកាបន្ថែម ចំនួន ៥លានរៀល
  • ៦. វរសេនាតូច លេខ៩០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល
  • ៧. វរសេនាតូច លេខ៧០២ ថវិកាបន្ថែម ចំនួន ៥លានរៀល
  • ៨. នគរបាលបេតិកភណ្ឌ ថវិកាបន្ថែម ចំនួន ៤លានរៀល
  • ៩. នគរបាលទេសចរណ៍ ថវិកាបន្ថែម ចំនួន ៦លានរៀល។


ក្នុងនោះដែរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មេបញ្ជាការជួរមុខ និងអតីតមេទ័ពខ្មែរក្រហម ចំនួន ២នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១០លានរៀលផងដែរ៕











Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Top Post Ad

Bottom Post Ad

Ads